ការរៀបចំផែនការសកម្មភាពគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន ២០២៣-២០២៨

កាលពីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2023 វេលាម៉ោង 7h30 នាទីព្រឹក
នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តមសាស្រ្តាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន និងអមដំណើរដោយអ្នកជំនាញការរបស់ការិយាល័យទឹកអន្តរជាតិបារាំង ព្រមទាំង ឯកឧត្តម ព្រឹម រដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល និងឯកឧត្តម អ៊ុក គឹមសាន អនុប្រធានក្រុមប្រឹក្សាបានអញ្ជើញដឹកនាំ និងសម្របសម្រួលក្នុងកម្មវិធីកិច្ចប្រជុំលើកទីមួយ របស់ក្រុមប្រឹក្សាភិបាលគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនអាណត្តិឆ្នាំ 2023-2028 ក្នុងគោលបំណងដើម្បីរៀបចំផែនការសកម្មភាព​ដែលត្រូវអនុវត្តរបស់ក្រុមប្រឹក្សាភិបាល ក្រុមការងារគ្រប់គ្រងស្ថានីយផលិតទឹកស្អាត និងគុណភាពទឹក ក្រុមការងារសហគមន៍កសិករប្រើប្រាស់ទឹក និងកសិកម្ម និងក្រុមការងារបរិស្ថាន ព្រមទាំងការរៀបចំផែនការថវិកាសម្រាប់ឆ្នាំ 2023-2024 ។