ខណៈពេលនេះឃុំផាត់សណ្តាយ កំពុងតែជួបប្រទះការលំបាកដោយការកកស្ទះនៃកំប្លោកដែលធ្វើឲ្យមានការលំបាកក្នុងការធ្វើនាវាចរ។
នេះបើយោងតាមព័ត៌មាន និងរូបថត និងវីឌីអូរ ពីលោក ហេង មនោ មេឃុំ ឃុំផាត់សណ្តាយ និងជាសមាជិកនៃគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនខេត្តកំពង់ធំ ផ្តល់មកក្រុមការងារគម្រោងស្ទឹងសែន។ ការកកស្ទះខ្លាំងនៃកំប្លោកនេះចាប់ពីថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021 ខណៈដែលកំពស់ទឹកបឹងទន្លេសាបនៅស្ថានីយជលសាស្រ្តស្វ័យប្រវត្តិកំពង់លួង មានកម្ពស់ប្រមាណ 0,65 ម៉ែត្រ និងនៅស្ថានីយជលសាស្ត្រស្វ័យប្រវត្តិចតុមុខ មានកម្ពស់ប្រមាណ 2 ម៉ែត្រ។